កូរ៉េខាងជើង សាកល្បង​មី​ស៊ី​ល​ផ្ទួនៗ​គ្នា ដោយពេល​នេះ​បាញ់​ចេញពី​រថភ្លើង​

​កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ដោយនៅ​ថ្ងៃទី ១៦​ខែកញ្ញា កូរ៉េខាងជើង បាន​បញ្ជាក់ថា បាន​បាញ់​សាកល្បង​មី​ស៊ី​លពីរ​គ្រាប់​ដោយ​ជោគជ័យ​ចេញពី​រថភ្លើង​។ មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​សាកល្បង​គឺជា​ប្រភេទ​រយៈ​ចម្ងាយ​ខ្លី ដោយ​បាញ់​សំដៅ​ទៅកាន់​ដែនសមុទ្រ​ជប៉ុន​។​

​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា «​ក្រោយពេល​រថភ្លើង​ធ្វើដំណើរ​ដល់​តំបន់​ភ្នាំ នា​ព្រឹក​ថ្ងៃទី ១៥​ខែកញ្ញា​។ កងកម្លាំង​កាំជ្រួច​មី​ស៊ី​ល​ផ្លូវដែក បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​ដោយមាន​ភារកិច្ច​វាយប្រហា​រ​គោលដៅ​ដែលមាន​ចម្ងាយ​ពី​ប្រទេស ៨០០​គីឡូម៉ែត្រ ។​

​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា មី​ស៊ី​សបាន​បាញ់​ចេញពី​រថភ្លើង​ដែល​កំពុងតែ​ធ្វើដំណើរ មិនមែន​បាញ់​ចេញពី​ជើង​ទម្រ​នៅ​មួយកន្លែង​ឡើយ​។ ការបាញ់​សាកល្បង​ខាងលើ​កើតឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​កូរ៉េខាងជើង បាន​បាញ់​សមី​ស៊ី​ល រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន​ពីរ​គ្រាប់ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ ។​

​សារព័ត៌មាន KCNA បាន បាន​ផ្សាយ​ថា ការបាញ់​មី​ស៊ី​ល​សាកល្បង​ខាងលើ​គឺ​ដើម្បី​បង្កើត​សមត្ថភាព​ទប់ទល់​វាយ​បក​ទៅវិញ ក្នុងពេលដែល​កូរ៉េខាងជើង​រង​ការវាយប្រហារ​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​គឺ​ដើម្បី​ត្រួតពិនិត្យ​កម្រិត​ប្រសិទ្ធភាព​វាយប្រហារ​ចំ​គោលដៅ និង​កម្លាំង​បំផ្លាញ​នៃ​មី​ស៊ី​ល​ខាងលើ​។​

​ការសាកល្បង​លើក​នេះ​មេដឹកនាំ​គីម ជុង​អ៊ុន​មិនបាន​ត្រួតពិនិត្យ​ដោយផ្ទាល់​នោះឡើយ ដោយ​ជំនួស​វិញ​ដោយ​លោក Pak Jong-chon សមាជិក​ក្រសួង​នយោបាយ​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close