កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៩៨នាក់ និងមានអ្នកស្លាប់ ១១នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៩៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៦៥នាក់ និងមានអ្នកស្លាប់ថ្មីកើន ១១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៩៨ក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៥១នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៥៤៧នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០២ ៨៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៦ ២៧៥នាក់ និងអ្នកស្លាប់កើនឡើង ២ ០៨៩នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។