នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​អ្នក​កត់​កន្ទុយ​លេខឆ្នោត​ម្នាក់​!

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះបង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​កន្ទុយ​លេខឆ្នោត​) នៅ​ចំណុច​ផ្សារ​បន្លែ ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដោយ​ឃាត់​អ្នក​ដាក់​តុ​កត់​កន្ទុយ​លេខឆ្នោត​ម្នាក់​។​

​អ្នក​ដែល​ឃាត់ខ្លួន​មោះ ឈ្មោះ បាន សា​វ៉េ​ត ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ចំពោះ​សំភារៈ​ដកហូត​បាន​៖ ប្រាក់ ៦០​ម៉ឺន​រៀល ទូរស័ព្ទដៃ ១​គ្រឿង បន្ទាត់​ដែក​១ ម៉ាស៊ីន​គិត​លេខ​១​គ្រឿង ក្រដាស់កាតុង​កត់​ឆ្នោត មាន​លេខឆ្នោត មួយចំនួន សៀវភៅ​ចេញ​ឆ្នោត​១​ក្បាល ប៊ិច ២​ដើម​។

​ក្រោយពេល​ធ្វើការ​សាកសួ​រ​រួច នគរបាល​ក្រុង បានរៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close