កាំកុងត្រូល​ខេត្តតាកែវ​ប្តឹងទៅ​តុលាការ​ឲ្យ​ចាត់ការ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​

​តាកែវ​៖ ក្រោយ​ទទួលបាន​ព​ត័​មាន​ថា ការផលិត​ស្ករត្នោត​ក្លែងក្លាយ ដែល​កែច្នៃ​ចេញពី​ស្ករសរ​នៅ​ស្រុក​បាទី​ខេត្តតាកែវ កកើតឡើង​វិញ​ដោយ​មិន​ខ្លាច​ញ​ញឹ​ត​ច្បាប់ និង​ការអប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសារ​រប​ស់​អាជ្ញាធរ​នោះ កំលាំង​សមត្ថកិច្ច​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះ​រា​ជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ បាន​ឆ្មក់​ចាប់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ ចំនួន ២​កន្លែង នៅក្នុង​ភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ការចុះ​ឆ្មក់​ចាប់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ គឺជា​ការអនុវត្ត​ធ​ម៏​ក្តៅ​លើ​ម្ចាស់​សិប្បកម្ម​ឥត​ច្បាប់​ទាំងនោះ ដែល​ពួកគាត់​នៅតែ​បន្ត​លួច​ផលិត​នៅ​ប្រភេទ​ស្ករត្នោត​ក្លែងក្លាយ​នេះ បើទោះបីជា​ពួកគាត់​ធ្លាប់បាន​ត្រូវ អាជ្ញាធរខេត្ត និង​ក្រុមមន្ត្រី​ជំនាញ​ចុះមក​ធ្វើការ​អបរំ​ណែនាំ​អស់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ក្តី តែ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនោះ​នូវតែ​មិន​ក្លាច​ញ​ញឹ​ត​នឹង​ច្បាប់ ។​

​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តថា ក្រោយ​ការចុះ​ឆ្មក់​ចាប់​ទីតាំង​ផលិត​ស្ករ​ក្លែងក្លាយ​ខាងលើនេះ​រួច រូបលោក​និង​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ទៅលើ​ម្ចាស់​ទីតាំង​ខាងលើ ទៅ​តុលាការ ដើម្បីអោយ​តុលាការ​ចាត់ការ ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​ទៅតាម​នីតិវិធី​។​

​លោក ភួង ឈី​ម អភិបាលស្រុក​បាទី បានអោយដឹងថា នៅក្នុង​ស្រុក​បាទី​នេះ គឺមាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​ចំនួន ៤៣​ទីតាំង នៅ​ឃុំ​ចំនួន ៣ ហើយ​ម្ចាស់​ទីតាំង​ទាំង ៤៣​នោះ គឺ​ធ្លាប់​បានធ្វើ​កិច្ចសន្យា បញ្ឈប់​ការផលិត​រួចមកហើយ និង​ទទួលបាន​ការអបរំ​ណែនាំ​ពី​មន្ត្រី​ជំនាញ អាជ្ញាធរ​ស្រុក ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ​ដែរ ក៏ប៉ុន្តែ​មានតែ​ម្ចាស់​ទីតាំង​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​ស្តាប់​និង​អនុវត្តតាម ។ ដោយឡែក​មកទល់ពេលនេះ គឺ​យើង​ទទួលបាន​ដំណឹង​ថា មាន​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​ចំនួន ២៥​ទីតាំង បានកើត​ឡើងវិញ និង​លួច​ធ្វើ​សកម្មភាព​ឆក់​កន្តៀត ផលិត​ស្ករត្នោត​កែច្នៃ​ចេញពី​ស្ករសរ​នេះ ទើប​យើង​ប្រើ​វិធីសាស្ត្រ​ឆ្មក់​ចាប់​ទីតាំង​ខាងលើនេះ​តែម្តង ។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុងការ​ឆ្មក់​ចាប់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ខាងលើ សមត្ថកិច្ច​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូត​នៅ​វត្ថុតាង​ជាច្រើន ដែល​បង្ករ​ជាការ​ផលិត​អោយ​ស្ករត្នោត​ក្លែងក្លាយ​នេះ រួម​ជាមួយនិង​ស្ករត្នោត​ក្លែងក្លាយ​ដែល​ផលិត​រួច​នូវ​មិនទាន់​ដឹក​ចេញ​ចំនួន ៨​ធុង ដោយ​ក្នុង​មួយ​ធុង​មាន​ទម្ងន់​ជាង ១០០​គីឡូក្រាម​។ ហើយ​វត្ថុតាង​ខាងលើ​ត្រូវបាន​ដឹក​យកមក​រក្សាទុក​នៅ​សាលាស្រុក​បាទី ដើម្បី​រងចាំ​ការអនុវត្ត​ច្បាប់​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close