ពលរដ្ឋរស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នាំទាំងគ្រួសារចិញ្ចឹមទាចល័ត ឆ្លងខេត្តដើម្បីផលិតពង

ការចិញ្ចឹមទាហ្វូងដើម្បីផលិតពង ចាប់ផ្តើមពេញនិយមនៅទសវត្សរ៍ចុងក្រោយនេះ ចាប់ផ្តើមពីខេត្តនៅជាប់ព្រំប្រទល់ដូចជា កំពត តាកែវ ព្រៃវែង ស្វាយរៀង ។ល។ តែបច្ចុប្បន្នរបៀបនៃការចិញ្ចឹមទានេះ ត្រូវបានយកទៅអនុវត្តនៅខេត្តជុំវិញបឹងទន្លេសាប ដោយសារភាពសម្បូរបែបទាំងចំណី អាហារធម្មជាតិ រួមមាន ខ្យងក្តាមតូចៗ កំពិស និងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំ របស់ប្រជាសហគមន៍នៅទីនោះ។

ការចិញ្ចឹម ទាជាលក្ខណៈធម្មជាតិ រួមផ្សំជាមួយ ការបន្ថែមចំណីនៅពេលល្ងាច ធ្វើឱ្យមេទា ពងបានច្រើន ហើយពងទាក៏មានពណ៌ក្រហមឆ្អៅ និងមានរស់ជាតិឆ្ងុយឆ្ងាញ់ ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិជនទូទៅ។
ការចំណាយលើការចិញ្ចឹមមេទាពង ជាទូទៅមានរហូតដល់ទៅ ៧០% នៃការចំណាយសរុប តែក្នុងករណីដែលពូចយ ដឹកជញ្ជូនមេទារបស់គាត់ឆ្លងខេត្ត ទៅតាមទីតាំងដែលសម្បូរធនធានធម្មជាតិ និងទីតាំងដែលទើបតែប្រមូលផលស្រូវ គាត់អាចកាត់បន្ថយការចំណាយលើចំណីមេទា រហូតដល់ ៥០% ដែលធ្វើឱ្យគាត់បំណេញច្រើន ហើយពងទាក៏មានគុណភាពខ្ពស់ និងងាយស្រួលលក់ទៀតផង។

ទន្ទឹមនេះម្ចាស់ស្រែក៏សប្បាយចិត្តផងដែរ ព្រោះមេទាស៊ីពពួកសត្វល្អិតបំផ្លាញស្រូវ ជាពិសេសពពួកខ្យងពងក្រហម ហើយក៏ទទួលបានជីពីលាមកទា ទៅក្នុងស្រែរបស់គាត់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។