រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺជាតំបន់ទេសចរណ៍លាក់ខ្លួនមួយ ក្នុងស្រុកក្រគរ
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺជាតំបន់ទេសចរណ៍ លាក់ខ្លួនមួយ ដែលស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានក្លាយជាតំបន់ទេសចរណ៍ដែលមានសក្តានុពលមួយ ប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែរទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យទៅងូតទឹកលេងកម្សាន្ត ជាពិសេសនាពេលមានកម្មវិធីបុណ្យទាន ឬថ្ងៃឈប់សំរាកពីការងារជាដើម។
យើងធ្លាប់តែធ្វើដំណើរតាមផ្លូវគ្រួសក្រហម មានដីហុយ និងពិបាកធ្វើដំណើរ តែបច្ចុប្បន្នរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានកែប្រែមុខមាត់ថ្មី ដែលមានផ្លូវកៅស៊ូស្អាត ងាយស្រួលក្នុងការធ្វើដំណើរ មានរីសតមាត់ទឹក មានផ្ទះសំណាក់សម្រាប់គេង សំរាក មានកន្លែងបោះតង់ និងចម្ការដំណាំផ្សេងៗជាច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។