បើកអេស្ការវ៉ាទ័រ កំពុងកាចព្រៃ ជាន់ចំមីនតោនផ្ទុះ រងរបួសបុរសម្នាក់
ខេត្តបាត់ដំបង៖ បុរសម្នាក់ បានរងរបួសស្រាល ខណៈបើកអេស្ការវ៉ាទ័រមួយគ្រឿង កំពុងកាចព្រៃ បានជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។
តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ ចំនែកអេស្ការ រងការខូចខាត ត្រង់ផ្នែកកញ្ចក់ខាងមុខ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញ ស៊ីម៉ាកCMAC បានពិនិត្យ និងហ៊ុំព័ទ្ធចំណុចនោះទុក ដើម្បីធ្វើការបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។