កូ​វីដ​១៩ នៅ​ថៃ​! អត្រា​ការឆ្លង​នៅ​បន្ត ធ្លាក់ចុះ​ខ្លាំង​!

​ថៃ​៖ ប្រទេស​ថៃ បន្ត​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រចាំថ្ងៃ​និង​ស្លាប់​ដោយសារតែ​ជំងឺ​នេះ ធ្លាក់ចុះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​២០ កញ្ញា​នេះ ថៃ​បានប្រកាសថា មាន​វិជ្ជមាន​ថ្មី ១២៧០៩​នាក់​ទៀត និង​ស្លាប់​ត្រឹម​១០៦​នាក់ ក្នុងពេល​២៤​ម៉ោង​។

​ក្រសួងសុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ដែរ​ថា ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ ក្រៅពី​ឆ្លង​ថ្មី​និង​ស្លាប់​ធ្លាក់ចុះ​នោះ ក៏មាន​អ្នកជំងឺ​ជាង​១​ម៉ឺន​នាក់​ទៀត​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ដែរ​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃនេះ គឺ​បន្ត​ធ្លាក់ចុះ ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ពោលគឺ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន មួយថ្ងៃៗ ឆ្លង​ចន្លោះ​ពី​១៥០០០​នាក់​ទៅ​ក្បែរ​២​ម៉ឺន​នាក់ រីឯ​ស្លាប់​វិញ ក៏​ដូចគ្នា ពេលនោះ ស្លាប់​ចន្លោះ​ពី​ជាង​២០០​នាក់​ទៅជិត​៣០០​នាក់​។ ម្សិលមិញ​នេះ ថៃ​ក៏បាន​ប្រកាសថា ឆ្លង​ថ្មី​ត្រឹម​ជាង​១៣០០០​នាក់ និង​ស្លាប់ ១១៧​នាក់​។​

​ចាប់តាំងពី​កើតមាន​ជំងឺ​កូ​វីដ​១៩ ដំបូង កាលពីដើមឆ្នាំ​២០២០​មក ថៃ​មាន​ឆ្លង​សរុប ១,៤៨៩,១៦៨​នាក់​ហើយ ជាសះស្បើយ​សរុប ១,៣៤១,៣៦៣​នាក់ ខណៈ​ចំនួន​មនុស្ស​ស្លាប់​វិញ កើន​ដល់​១៥៤៦៩​នាក់​ហើយ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close