រថយន្តដឹកដីបើកល្បឿនឆ្លងស្ពានព្រែកតាមាក់បុករះតូប និងម៉ូតូ ស្លាប់៣ របួស៦ នាក់

សមត្ថកិច្ចបាននិយាយថា យ៉ាងហោច ណាស់មនុស្ស៣នាក់ ដែលជាប្ដី-ប្រពន្ធ និងកូនបានស្លាប់ និង៦នាក់ទៀតរងរបួសដោយសាររថយន្តដឹកដីបើកលឿនឆ្លងស្ពានព្រែកតាមាក់បុក ។ ហេតុការណ៍បានកើតឡើងនាថ្ងៃទី២០កញ្ញា នេះ នៅលើផ្លូវជាតិ៨ ត្រង់ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ។

ប្រភពថា រថយន្តម៉ាក NiSSAN ធន់បែន ពណ៌ស ផ្លាកលេខ PP-0319 ដែលបើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលព្រែក តាមាក់ ដោយល្បឿនលឿនមិនអាចគ្រប់គ្រងបានក៍បុកម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-5675 ដែលបណ្ដាលឱ្យបុរសជាប្ដី – ប្រពន្ធនិងកូនស្លាប់ភ្លាមៗ ហើយក៏បន្តទៅបុកតូបផ្លែឈើ និងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរបួស៦នាក់ ។

យ៉ាងណាក៏ដោយទាំងរថយន្ត និងអ្នកបើកបរត្រូវគេចាប់ខ្លួនបាន ហើយបាននាំយកមកចាត់ការតាមនីតិវិធីច្បាប់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close