ចុះយកសំណាកពលរដ្ឋនៅកោះដាច់ជាង២រយនាក់ រកឃើញ១៤នាក់វិជ្ជមានកូវីដ១៩
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមាន កូវីដ១៩ ចំនួន ១៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២៤១នាក់ ។
ដើម្បីសុវត្ថិភាព អនុគណៈកម្មការបានស្នើឲ្យមានការយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។