សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម ចាប់ខ្លួនជនសង្ស័យ ១នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ១គីឡូក្រាម ដែលបង្ក្រាបបាន កាលពីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ផ្លូវលេខ៤ ផ្ទះលេខ៣៩ (បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងចាប់យកវត្ថុតាង រួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨.៣៩ក្រាម, សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម, កាំភ្លើងខ្យល់ ៣ដើម និងញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមចាត់ការបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។