គ្រូពេទ្យចុះយកសំណាកអាជីវករផ្សារក្រមួនភូមិឬស្សី ក្នុងចំណោមជាង១រយនាក់ រកឃើញម្នាក់ប៉ុណ្ណោះមានកូវីដ១៩
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta បានទៅទិញម្ហូបនៅទីតាំងខាងលើ។
ជាលទ្ធផលតេស្តរហ័សទៅលើអាជីវករចំនួន១៤២នាក់ គេបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១នាក់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ស្នើដល់អ្នកតាមប់ះពាល់ ឬបានទៅទីកន្លែងនោះ សូមតាមដានសុខភាពរបស់ខ្លួនដើម្បីសុវត្ថិភាព ហើយសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។