រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​បន្ត​ផ្សារ​ដំ​ដែក ក្នុងស្រុក​សូទ្រនិគម រយៈពេល ២​សប្តាហ៍​

​ខេត្តសៀមរាប​៖ នៅ​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​បន្ត​ផ្សារ​ដំ​ដែក ស្ថិតនៅ​ក្នុងភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល ២​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​ការសម្រេច​បិទ​ផ្សារ​ខាងលើនេះ គឺ​ក្នុង​គោលបំណង ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ទីតាំង​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូតដល់​មាន​ការចេញ​សេចក្ដីសម្រេច​ជាថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close