វៀតណាម ចំនួនអ្នកស្លាប់ថ្មីកើន ២៤០នាក់ទៀត
វៀតណាម៖ មនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ នៅប្រទេសវៀតណាម កើនដល់ចំនួន១៧៥៤៥នាក់ហើយ បន្ទាប់ពីមានស្លាប់ថ្មីចំនួន២៤០នាក់ទៀត កាលពីថ្ងៃទី២១ កញ្ញាម្សិលមិញ។
ក្រសួងសុខាភិបាលប្រកាសថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗ ២៤០នាក់ មាន១៨៤នាក់ នៅក្រុងហូជីមិញ និង ៤១នាក់នៅ ប៊ីញ ឌុង។ ម្សិលមិញនេះដែរ វៀតណាមមានឆ្លងថ្មីៗ ចំនួនជាង១ម៉ឺននាក់និង ជាង១ម៉ឺននាក់ទៀតដែរ។
គិតត្រឹមព្រឹកថ្ងៃទី២២ កញ្ញា វៀតណាមមានអ្នកកើតកូវីដ១៩ សរុប ជាង៧០ម៉ឺននាក់ហើយ ជាសះស្បើយវិញ ជិត៤៨ម៉ឺននាក់ហើយ។
វៀតណាមបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋច្រើនជាង៣៥លាននាក់ហើយ សម្រាប់ដូសទី១ ខណៈក្នុងចំណោមនេះ អ្នកចាក់ដូសទី២ បាន៦.៧៨លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។