រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ចុះ​ពិនិត្យ​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ព្រែកត្រែង ក្រោយ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​

​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​១៨ កញ្ញា នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនី​​​យកម្ម និង​សំណង់ បាន​ចុះទៅ ពិនិត្យ​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ដែល​ស្ថិតនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី ការចុះពិនិត្យ​នេះ គឺ​អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close