នគរបាលក្រុងបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនជាង ១០កញ្ចប់ ឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ សេង សុខឡា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រីឯវត្ថុតាង ចាប់បាន៖ ថ្នាំញៀនមេតំហ្វេតាមីន(អាយ) ចំនួន ១១ថង់, ថ្នាំញៀនមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៦២គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១, ទូរស័ព្ទដៃ១គ្រឿង, សំភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
ករណីនេះ នគរបាលក្រុង បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ការិយា ល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។