រញ្ជួយដីកម្រិត ៦រ៉ិចទ័រនៅទីក្រុងម៉ែលបឺនប្រទេសអូស្ត្រាលី បំផ្លាញផ្ទះសម្បែងជាច្រើន
រញ្ជួយដីកម្រិត ៦រ៉ិចទ័រ នៅជីតទីក្រុងម៉ែលបឺន ប្រទេសអូស្ត្រាលី បណ្តាលឲ្យផ្ទះសម្បែងជាច្រើនរងការខូចខាត ។ ពលរដ្ឋស្ថិតនៅតំបន់ភាគខាងជើងទីក្រុងនេះគ្មានអគ្គិសនីយ៍ប្រើប្រាស់នោះឡើយ។
នៅថ្ងៃទី២២ខែកញ្ញានេះ ក្រសួងវិទ្យាសាស្ត្រ ភូមិសាស្ត្រ អូស្ត្រាលី បានឲ្យដឹងថា ការរញ្ជួយដីមានកម្រិតដល់ទៅ ៦រ៉ិចទ័រ ជិតទីក្រុងម៉ែលបឺនប្រទេសនេះ។ តំបន់ដែលរងគ្រោះដោយរញ្ជួយដីគឺនៅជិត ស្រុក Mansfield មានចម្ងាយពីទីក្រុងម៉ែលបឺន ប្រមាណ ២០០គីឡូម៉ែត្រ នៅភាគឦសាន្តក្នុងជម្រៅក្រោមដី ១០ គឺឡូម៉ែទ្រ។
វិទ្យុ 3AWរបស់អូស្ត្រាលីបានផ្សាយថា ការរញ្ជួយដី បង្កឲ្យមានការបាញ់បែក ខូចផ្ទះសម្បែងជាច្រើន ក្នុងផ្លូវមួយនៃទីក្រុងម៉ែលបឺន ។ ចំណែកពលរដ្ឋនៅតំបន់ភាគខាងជើងទីក្រុង ដាច់អគ្គិសនីយ៍ បង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅ។
លោក Parke Mayo អាយុ៣០ ឆ្នាំជាបុគ្គលិកហាងកាហ្វេមួយកន្លែងបានឲ្យដឹងថា «ពេលយើងខ្ញុំកំពុងតែធ្វើការ អ្វីគ្រប់យ៉ាងបានអង្រួន ធ្វើឲ្យខ្ញុំក៏ដូចជាមិត្តភក្តិតុកស្លុតយ៉ាងខ្លាំង»។ ការរញ្ជួយដីទ្រង់ទ្រាយធំនេះ គឺមិនដែលកើតឡើងនោះឡើយនៅតំបន់ប្រជុំជនប្រទេសអូស្ត្រាលី ទើបបង្កក្តីបារម្ភ ការភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋ ។
អភិបាលក្រុង លោកMansfield Mark Holcom បានឲ្យដឹងថា ការរញ្ជួយដី បង្កការខួចខាតយ៉ាងខ្លាំង ដល់ស្រុក Mansfield និងបង្កការភ្ញាក់ផ្អើលនិងក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ។ ពលរដ្ឋមិនដឹងថាអ្វីកំពុងតែកើតឡើងនោះឡើយ ដោយវាមិនធ្លាប់កើនឡើងពីមុនមក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។