វៀតណាម អ្នកស្លាប់ដោយសារកូវីដ ២៣៦នាក់ ខណៈថៃ ស្លាប់ ១៣១នាក់ទៀត!
វៀតណាមមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២៣៦នាក់ទៀត ខណៈមានស្លាប់១៣១នាក់ទៀត ក្នុងពេលប្រមាណ២៤ម៉ោងចុងក្រោយមកនេះ។ កាលពីថ្ងៃពុធ ទី២២ កញ្ញា ម្សិលមិញ វៀតណាមមានមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ចំនួន ២៣៦នាក់ទៀត កើនដល់ ១៧៧៨១នាក់ហើយ នេះបើតាមការចេញផ្សាយរបស់ VNexpress។
រីឯទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍វិញ បានចេញផ្សាយ នាព្រឹកថ្ងៃទី២៣ កញ្ញានេះថា ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន១៣១នាក់ទៀត ក្នុងពេលប្រមាណ២៤ម៉ោងចុងក្រោយ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុប កើនដល់ ១៥៨៨៤នាក់ហើយ។
ក្នុងពេលប្រមាណ២៤ម៉ោងចុងក្រោយមកនេះដែរ ប្រទេសថៃនិងវៀតណាមនៅតែបន្តឆ្លងប្រចាំថ្ងៃ ថ្មីៗ ជាង១ម៉ឺននាក់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។