ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​សម្ភារៈ​ក្នុងផ្ទះ​អស់ទាំង​ស្រុង ស្លាប់​លោកតា​ម្នាក់​!

​ភ្នំពេញ​៖ ករណី​គ្រោះ​អគ្គិភ័យ​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​៤០​នាទី រំលងអធ្រាត្រ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១៥៩E2z ផ្លូវ​លេខ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ស្លាប់​លោកតា​ម្នាក់​។​

​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ឈ្មោះ ង្វៀង យុំ​ា​ង​ឡាង ភេទ​ប្រុស ចំពោះ​មូលហេតុ គឺ​បណ្តាលមកពី​ការ ផ្ទុះ​កំប៉ុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ​។ ក្នុង​ហេតុការណ៍​មួយ​នេះ បាន​ឆេះ​បំផ្លាញ ថ្ម​បេតុង ដែលមាន​ទំហំ ៤​ម៉ែត្រ x ១២​ម៉ែត្រ ឆេះ​អស់​សម្ភារៈប្រើប្រាស់​ទាំងស្រុង នឹង​ពុំ​បណ្ត​ល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ។​

​ប្រភព បន្តថា ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ តា​ណាវ អាយុ​៧០​ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close