លោក គុណ ញឹម ប្រហែលជា​បាន​លុយ​ច្រើន​ពី​លោក កែវ វណ្ឌី មេ​គយ​ច្រក​កពង់​ក្រសាំង ទើប​ការប្រព្រឹត្ត​អំពើពុករលួយ កេង​ប្រ​វ័​ញ​ពន្ធ​ចូលជាតិ គ្នាន​អង្គភាព​ណា​ចុះ​ស៊ើបអង្កេត​

​ខេត្តតាកែវ :​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា (​មូ​ជ​ទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល​)​ឲ្យ​មន្ត្រីក្រោមឱវាទ អនុវត្តន៍ តែ​បែ​ជា​មន្ត្រី​គយ លោក កែវ វណ្ឌី​មេ​គយ​ច្រ​កំពង់​ក្រសាំង ប្រចាំ​នៅ​កំពង់ផែរ​កំពង់អំពិល​ស្រុក​បុរី​ជលសារ គឃ្លើន​ហ៊ាន​ប្រឆាំង​ប្រសាសន៍ សម្តេច បើកដៃ​ឃុបឃិត​ក្រុម​ឈ្មួញ​អោយមាន​ទំនិញគេចពន្ធ​ជាច្រើន​ចេញចូល​តាម​ច្រក​កំពង់​ក្រសាំង​នេះ តែម្ដង​។​ផ្អែក​តាម​សេចក្តីរាយការណ៍​បច្ចុប្បន្ន​ច្រក​កំពង់​សាំង កំពុង​ធ្វើ​សកម្មភាព​បើក​ឲ្យ​មាន ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ចេញ​និង​ចូល​កម្ពុជា វៀតណាម តាមរយៈ​កំពង់ផែ​កំពង់អំពិល ក្នុងនោះ​រួមមាន​គ្រឿង​សំ​នង់ ដែក​ស​សៃ ស៊ីម៉ង់​ន៍ ដូង ម្សៅ​មី គ្រឿង​អេ​ឡិច​ទ្រនិច ..​។​ល​។​ហើយ​ច្រក​កំពង់​ក្រសាំង នេះ​ក៏បាន​បើក​អោយ​មានការ​លួច​នាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​ផងដែរ សកម្មភាព​នេះ​ក៏​មិនមាន​សមត្ថកិច្ច ណាមួយ​ហ៊ាន​ធ្វើការ​ទប់ស្កាត់​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​តាម​បណ្តោយ​ទន្លេ​ក្បែរ​កំពង់ផែ​កំពង់អំពិល​បានដាក់​កា​សង្ស័យ​ទៅលើ​លោក កែវ វណ្ឌី​ថា បានទទួល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​រកស៊ី​ទំនិញគេចពន្ធ​ទាំងអស់នោះ យកមក​ទប់ លោក គុណ ញឹម ទើបបានជា​ក្រុម​ឈ្មួញ​ទំនិញគេចពន្ធ​ទាំងនោះ​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន​រហូតមកដល់​ពេលនេះ​។​

​តាម​ការ​ឲ្យ​ដឹង​ពី កម្មករ​នៅ​កំពង់ផែ​កំពង់អំពិល​ថា បច្ចុប្បន្ន​ទំនិញ​ដែល​ចេញចូល​មកពី​ប្រទេស​វៀតណាម​ក​កម្ពុជា មាន​គ្រឿង​សំ​នង់ មាន​ដែក​ស​សៃ ស៊ីម៉ង​ន៍ និង ម្សៅ​មី ដូង ឪឡឹក គ្រឿង​អេ​ឡិច​ទ្រនិច ។​ល​។ ចូលមក​កំពង់ផែ​កំពង់អំពិល មិនដែល​ឃើញ​មានការ​ត្រួតពិនិត្យ​វាយតម្លៃ និង​ចេញ​ប​ណ្ណ័​បញ្ជាក់​ការបង់ពន្ធ​ចូល​រដ្ឋ​នោះទេ ឃើញតែ​មាន​ទូក​ចូលមក​ហើយ​លើក​ទំនិញ​ដាក់​ឡាន​យី​ឌុប នាំ​ចេញទៅ​ក្រុងភ្នំពេញ​តែម្ដង ។​ចំពោះ​ការ​រិ​យា​ល័យ​សាខាគយ និង​រដ្ឋាករ ប្រចាំ​ច្រក​កំពង់​ក្រសាំង មិនដែល​ឃើញ មាន​មន្ត្រី​គយ​ណា​ម្នាក់​ធ្វើការ​នោះទេ មានតែ​ការ​រិ​យា​ល័យ​តែ​មិនមាន​មនុស្ស​ធ្វើការ ។​

​អង្គការ​សង្គម​ស៊ីវិល​បាន រិះគន់ថា ការបើក​ឲ្យ​មាន​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ ចេញ ចូល​បែបនេះ​បានធ្វើ​ឲ្យ​មានការ​បាត់បង់​ថវិការ​ជាតិ​ជាច្រើន តាមរយៈ​ការប្រមូល​ពន្ធ​ជូន​ជាតិ ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព​ន្ធ័​។ ប្រហែលជា​លោក​មេ​គយ​ប្រចាំ​ច្រក​កំពង់​ក្រសាំង​រូបនេះ បើក​អោយមាន​ទំនិញគេចពន្ធ​ដើម្បី​ប្រមូល​បែងចែក​គ្នា និង​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន ឬ​ដើម្បី​ប្រមូល​លុយ​ទប់​កៅអី​ហើយ​មើលទៅ​បានជា បណ្តែតបណ្តោយ​ឲ្យ​មានការ​ធូរ​លុង​ក្នុង​ប្រមូល​ពន្ធ​បែបនេះ ។​

​អ្នករក​សុ​ី​តូចតាច​នៅ​កំពង់ផែ កំពង់អំពិល​បាន​លើកឡើងថា លោក គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ លោក កែវ វ​ណ្ណី មេ​សាខាគយ​និង​រដ្ឋាករ ខេត្តតាកែវ បើកភ្លើង​ខៀវ ជា​ខ្នងបង្អែក​ដ៍​រឹងមាំ ទើប​លោក​កែវ វណ្ឌី​មេ​គយ​ច្រក​កំពង់​ក្រសាំង​ហ៊ាន ឃុបឃិត​បើកដៃ​អោយមាន​ទំនិញ​ល្មើសច្បាប់ របៀប​អំពើពុករលួយ​ជិះសេះ​លែងដៃ​យ៉ាង​រំភើយ​បែប​ដូច្នេះ​!!! ។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករ​កំពង់​ផែ​កំពង់​ពពិល រង​ចាំមើល​ចំណាត់ការ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង លោក​គុណ ញឹម អគ្គនាយក​គយ​និង​រដ្ឋាករ គួរតែមាន​ការត្រួតពិនិត្យ​សកម្មភាព​របស់លោក​មេ​គយ​ច្រក​កំពង់​ក្រសាំង លោក កែវ វណ្ឌី រូបនេះ​ផង ជៀសវាង​ការចោទប្រកាន់ថា ក្រោម​ការដឹកនាំ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បណ្តែតបណ្តោយ​ឲ្យ​មាន​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ លក្ខ​ណះ​ជា​ប្រព័ន្ធ​។​

​ជុំវិញ​ព័ត៌មាន​ខាងលើនេះ អង្គភាព​ខ្មែរ​៧​មករា​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក កែវ វណ្ឌី មេ​គយ​ប្រចាំ​ច្រក​កំពង់​ក្រសាំង​បានទេ ព្រោះ​មិនមាន​លេខ​ទូរស័ព្ទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close