អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​ខ្ទប់​វត្ត​ចំពុះក្អែក រយៈពេល ១៤​ថ្ងៃ​

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់​វត្ត​មុនី​សុវណ្ណ (​ហៅ​ក្រៅ​វត្ត​ចំពុះក្អែក​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១​។​

​ការបិទ​នេះ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដើម្បី​ទុកជា​គំរូ​ដល់​បណ្ដា​វត្ត​អារាម​ដទៃទៀត ស្របតាម​ព្រះ​ថេរៈ​ដីកា​របស់ សម្ដេចព្រះ​ពោធិ៍​វង្ស អំ លឹម​ហេង ព្រះចៅអធិការ​វត្ត​មុនី​សុវណ្ណ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close