អាជ្ញាធរ កំណត់​ដាក់​ភូមិ​មួយចំនួន នៃ​សង្កាត់​ចំនួន​៧ ក្នុង​ក្រុង​សៀមរាប ជា “​តំបន់​ក្រហម​”

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​កំណត់​ជា “​តំបន់​ក្រហម​” ក្នុងនោះ​៖ ភូមិ​ទាំងអស់ ក្នុង​សង្កាត់​ស្លក្រាម​, ភូមិ​ចំនួន​៥ ក្នុង​សង្កាត់​ស្វាយដង្គំ​, ភូមិ​ចំនួន​៤ ក្នុង​សង្កាត់​គោកចក​, ភូមិ​ចំនួន​១ ក្នុង​សង្កាត់​ជ្រាវ​, ភូមិ​ចំនួន​១ ក្នុង​សង្កាត់​សាលា​កំរើក​, ភូមិ​ចំនួន​២ ក្នុង​សង្កាត់​ស្រ​ង៉ែ និង​ភូមិ​ចំនួន​១ ក្នុង​សង្កាត់​ទឹក​វិល ជា​បណ្តោះអាសន្ន​រយៈពេល ១​សប្ដាហ៍ គិត​ចាប់ពី​វេលា​ម៉ោង​២៣:៥៩ នាទី នា​ថ្ងៃទី​២៣ ខែកញ្ញា រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​។​

ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិ​សា​ស្ត ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្ដីសម្រេច​ជាថ្មី​។​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម​នេះ​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close