កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដកើនដល់ ៨២២នាក់ ខណៈស្លាប់កើន ២១នាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបានកើនដល់ ៨២២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៩៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ២១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨២២នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១០៦នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៧១៦នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០៧ ៤៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៩ ៦២៨នាក់ និងអ្នកស្លាប់កើនឡើង ២ ១៩៧នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។