អ្នកកាសែត​២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តពោធិសាត់​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ឈ្មួញ​ឈើ ដ៏​ល្បី គឹ​ឧកញ៉ា ទ្រី ភាព ព្រោះ​ដេញតាម​ថត​ឡាន​ឈើ​?!

(​ពោធិ៍សាត់​)៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​អន​ឡាញ​របស់​អង្គភាព TNM ចំនួន​២​នាក់ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន MDS របស់លោក​ឧកញ៉ា ទ្រី ភាព ដែល​គេ​ស្គាល់​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោ​កប​ណ្ឌឹ​ត​ឧកញ៉ា ទ្រី ភាព បាន​ចោទប្រកាន់​អ្នកកាសែត​ទាំង​២​នាក់​ថា ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុងពេល​ខ​ណះ​អ្នក​ស្គាល់​អ្នកកាសែត​ទាំង​២​នាក់​ខាងលើ​និយាយថា មកពី​ដេញតាម​ថត​រថយន្ត​ដឹកឈើ​របស់លោក​ឧកញ៉ា​

​ការឃាត់ខ្លួន​អ្នកកាសែត​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា ម៉ោង​២៖០៥​នាទី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ ត្រង់ចំណុច​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដែល​មកដល់ពេលនេះ​២​ថ្ងៃ​ហើយ​គឹ​ត្រូវ​បញ្ចូនទៅ​តុលា​រការ​។​

​នគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹងថា អ្នកសារព័ត៌មាន TNM ទាំង​ពីររូប ត្រូវបាន​នគរបាល​ឃាត់ខ្លួន រួមមាន​៖ ឈ្មោះ មិន ផុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ឈ្មោះ សារៈ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ​។​

​មូលហេតុ​នស​ការឃាត់ខ្លួន អ្នកសារព័ត៌មាន​ទាំងពីរ​នាក់ ខាងលើនេះ គឺ​អន​វត្ត​ន៍​ឡើង​តាម​បណ្ដឹង​របស់​អាជ្ញាធរ​ឃុំ​ថ្មដា និង​ក្រុមហ៊ុន MDS របស់លោក ឧកញ៉ា ទ្រី​ភាព និង​បទបញ្ជា​លោក​ព្រះ​រា​ជ្ញា អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ឲ្យ​ចាប់ ។ បណ្តឹង​នោះ បានដាក់​ការសង្ស័យ​ដោយ​ចោទ​លើ​អ្នកសារព័ត៌មាន TNM ទាំង​ពីររូប ពីបទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​?

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​ថា ចំពោះ​អ្នកសារព័ត៌មាន​ទាំង​២​នាក់ កំពុង​រៀបចំ​បញ្ជូន​ខ្លួន​ពួកគាត់ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​នីតិវិធី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close