ធ្វើតេស្តព្រះសង្ឃនៅរាជធានីភ្នំពេញជិត៩ពាន់នាក់ រកឃើញព្រះសង្ឃ និងនិស្សិតចំនួន ១៤១អង្គ/នាក់ វិជ្ជមានកូវីដ១៩

យោងតាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះយកសំណាកព្រះសង្ឃ និងនិស្សិតដែលស្នាក់នៅក្នុងវត្តចំនួន ១៥៤វត្ត ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ គេបានរកឃើញព្រះសង្ឃ និងនិស្សិតសរុបចំនួន ១៤១អង្គ/នាក់ មានវិជ្ជមានកូវីដ១៩។
បើតាមរបាយការណ៍ ការធ្វើតេស្តនេះ បានចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ទៅលើព្រះសង្ឃ អាចារ្យគណៈកម្មការ យាយជីតាជី សិស្សនិស្សិតដែលស្នាក់នៅក្នុងវត្តសរុបចំនួន ៨៩៧៥អង្គ/នាក់ ក្នុងនោះបានរកឃើញវិជ្ជមានកូវីដ១៩ទៅលើព្រះសង្ឃចំនួន ៩៧អង្គ, គណៈកម្មការអាចារ្យវត្តចំនួន ៩នាក់, តាជីយាយជី ចំនួន ១៥នាក់ និងសិស្សនិស្សិតចំនួន ២០នាក់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។