ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ ហ៊ូ​វ ជី​វ៉ៃ កំពុង​នាំ​គ្រឿងចក្រ​កាប់បំផ្លាញ ព្រៃ​សហគមន៍​ក្នុង​ខេត្តរតនគិរី​យ៉ាងរ​ង្គា​ស​

​រតនគិរី ៖ យោងតាម​ប្រភព​ច្បាស់ការ បានបញ្ជាក់​ឲ្យ​ដឹងថា មេ​ឧក្រិដ្ឋជន ព្រៃឈើ ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ បាន​កំពុង នាំ​គ្រឿង ចក្រ​៨​គ្រឿង​ចូលទៅក្នុង ព្រៃ​សហគមន៍ ភូមិ​បា​ដល ឃុំ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនៈគិរី ដើម្បី​កាប់បំផ្លាញ​ព្រៃឈើ​ដឹកចេញទៅ លក់​នៅ​ប្រទេស​វៀតណាម ។ សកម្មភាព កាប់បំផ្លាញ ព្រៃ​សហគមន៍ បាដ​ល​នេៈ ត្រូវបាន​គេ អះអាង​យ៉ាង ច្បាស់​ថា គឺមាន​ការ ឃុបឃិត​ពី ឈ្មោះ ប៉ិច ជា​អ្នកផ្ដល់​លុយ​ឲ្យ​ទៅ​ប្រធាន សហគមន៍ ឈ្មោះ រ​ចំ​ស្មើ​ល ចំនួន​បី ម៉ឺន​ដុល្លារ​ជា​ថ្នូរ​និង​ការ​អនុ​ញ្ញា​ត្តិ​អោយចូល​កាប់​ព្រៃឈើ​ក្នុង​សហគមន៍​របស់គាត់​។​

​តាម​ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា មេ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ បាន​សហ​ការណ៍​គ្នា ជាមួយនិង ឈ្មោះ​ប៉ិច ឈ្មោះ ស៊ី​នឿន ដោយ​ឈ្មោៈ ហ៊ូ​វ ជី​វ៉ៃ ជា​អ្នក​នៅ​ពី ក្រោយ​ក្នុង​ការផ្តល់​លុយ រីឯ ឈ្មោៈ ប៉ិច និង ឈ្មោៈ ស៊ី​នឿន ជា​អ្នក​ប​ញ្ចុៈ​បញ្ចូល ប្រធាន​សហគមន៍​ដើម្បីអោយ មេ​ឧក្រិដ្ឋជន​ព្រៃឈើ ហ៊ូ​វ ជី​វ៉ៃ នាំ​គ្រឿង ចក្រ​ចូល កាប់​ទន្ទ្រាន​ក្នុង​ព្រៃឈើ សហគមន៍​។ តាម​ប្រភព​ដដែល​បាន​ខ្សឹបប្រាប់​អង្គភាព​កម្ពុជា​រុងរឿង​ថា ការកាប់​ទន្ទ្រាន ព្រៃឈើ​ក្នុង​សហគមន៍​ស្ថិតនៅ​ភូមិ​បា​ដល ឃុំ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​គឺមាន​រយៈពេល​ជាង​២​ខែ កន្លងមកហើយ​បើ​គិត​រហូតមក​ពេល​នេៈ​។ គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ស្ងាត់ មួយរយៈ មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ដុៈ​ស្លែ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ កន្លងមក​ធ្លាប់បាន ដឹកជញ្ជូន​ឈើ ប្រណិត​ចេញទៅ​លក់ នៅ​ប្រទេស​វៀតណាម​តាមផ្លូវ​គោក ឥលូវ​ប្តូរ​រូបភាព​តាមផ្លូវ​ទឹក​វិញ​ម្តង​។

​មួយវិញទៀត បើ​យោងតាម​ប្រភព ព័ត៌មាន​បាន​លួចខ្សឹប​ប្រាប់​អង្គភាព​ខ្មែរ​៧​មករា មេ​ឧក្រិដ្ឋជន​បំផ្លាញ ព្រៃឈើ ឈ្មោៈ ហ៊ូ​វ ជី​វ៉ៃ នេៈ គឺមាន ខ្នងបង្អែក​ក្រាស់​នៅ​ពីក្រោយ ទើប មន្ត្រី​ជំនាញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​មិន​ហ៊ាន​ជា​មេ​ឈ្មួញ​ដុៈ​ស្លែ​នេៈ​ឡើយ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​ខេត្តរតនគិរី​បាន​លួច​បង្ហើប​ប្រាប់ថា បើ​ចង់ ទប់ស្កាត់​មេ​ឈ្មួញ​នេៈ​គឺ​មានតែ​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​ដូចជា​: ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទេ ដែល​មេ​ឈ្មួញ​ដុៈ​ស្លែ​នេៈ​ឃ្លប ខ្លាច​។​

​អង្គភាព​ខ្មែរ​7​មករា​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហ៊ូ​វ ជី​វ៉ៃ តែ​ទូរស័ព្ទ ជួន​ខ​ល​មិន​ចូល​និង​ជួ​នខ​ល​ចូល​តែ​គ្មាន​អ្នក​លើក​។ អង្គភាព​យើងខ្ញុំ​និង​រង់ចាំ​ការ​ស្រាយ​បំភ្លឺ​ផ្ទាល់​ពី​លោក ហ៊ូ​វ ជី​វ៉ៃ រៀងរាល់​ម៉ោង ធ្វើការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close