កូន​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ត្រូវ​ពលរដ្ឋ​សង្គ្រោះ​ពី​ការជាប់​អន្ទាក់​របស់​ព្រាន

​កូន​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​យកមក​ប្រគល់ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​កា​រិ​យា​ល​យ័​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ស្នាក់ការ​រលាក់​កងជើង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​បន្ត​ការពារ​និង​អភិរក្ស​។

​ក្រសួងបរិស្ថាន សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ជួយសង្គ្រោះ​សត្វព្រៃ និង​បាន​យក​កូន​សត្វ​ខ្លាឃ្មុំ​ដែលជា​ប្រភេទ​សត្វ​កម្រ​នេះ​មក​ប្រគល់​ជូ​ម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​។

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​យក​កូន​សត្វ​ខ្លាឃ្មុំ​នេះ​ទៅ​ថែ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ថែរក្សា​ឱ្យមាន​សុខភាព​ល្អ ហើយនឹង​ព្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close