តាលីបង់ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ បើកការជើងហោះហើរ ទៅកាន់អាហ្វហ្គានីស្ថានឡើងវិញ

កាប៊ុល៖ រដ្ឋាភិបាលតាលីបង់ នៅថ្ងៃអាទិត្យសប្តាហ៍មុន បានអំពាវនាវដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបើកដំណើរជើងហោះហើតឡើងវិញ ដោយសន្យាថានឹងសហការពេញលេញជាមួយក្រុមហ៊ុន ស្របពេលបញ្ហាទាំងអស់នៅអាកាសយានដ្ឋានកាប៊ុលត្រូវបានដោះស្រាយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតាលីបង់ខាងលើនេះ បានធ្វើឡើង ខណៈដែលរដ្ឋបាលថ្មីនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកប្រទេស និងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចកាលពីខែមុន។
រហូតមកទល់ពេលនេះ សេវាកម្មពាណិជ្ជកម្មធម្មតាមិនទាន់ដំណើរការឡើងវិញទេ ចាប់តាំងពីវាត្រូវបានបិទ បន្ទាប់ពីមានភាពវឹកវរក្នុងការជម្លៀសជនបរទេសរាប់ម៉ឺននាក់ ក្នុងនោះរួមមានទាំងជនជាតិអាហ្វហ្គានីដែលងាយរងគ្រោះ បន្ទាប់ពីក្រុមតាលីបង់ការចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។