រកឃើញព្រះសង្ឃ និងតាជីយាយជីវត្តពោធិ៍លង្ការ ប្រមាណ៧០នាក់វិជ្ជមានកូវីដ១៩

យោងតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញានេះ ក្រុមគ្រូពេទ្យ​បានចុះ​យកសំណាកព្រះសង្ឃ និង​តាជីយាយជីនៅក្នុងវត្ត​ពោធិ៍លង្ការ ស្ថិត​នៅ​ក្រុងសៀមរាប ដោយ​រកឃើញ ដោយរកឃើញព្រះសង្ឃ៥៥អង្គ និង​យាយជីតាជី ១៦នាក់ វិជ្ជមានកូវីដ១៩។

ក្រោយរកឃើញករណីវិជ្ជមាននេះ អាជ្ញាធរសម្រេចធ្វើការ​បិទខ្ទប់វត្ត​ពោធិ៍លង្ការ និង​ដាក់​ឲ្យ​ព្រះសង្ឃ និង​យាយជីតាជីដែលវិជ្ជមានទាំងអស់ធ្វើការ​ព្យាបាល​នៅ​ក្នុងវត្ត​នេះតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close