កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដកើនដល់ ៨៣៩នាក់ ខណៈស្លាប់កើន ១៩នាក់ទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបានកើនដល់ ៨៣៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥៣០នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៣៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១០៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៧៣០នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០៩ ៩២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០១ ១៨៥នាក់ និងអ្នកស្លាប់កើនឡើង ២ ២៦១នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។