បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម ចាប់ខ្លួនបុរសម្នាក់ នៅខេត្តតាកែវ
ខេត្តតាកែវ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តតាកែវ។

សូមជម្រាបថា ប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ ធ្វើឡើងកាលពៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លិន តូច ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាងបាន ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់សិទ្ធ ៨៥៤.៣៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។