ចិននិងកាណាដា អាចនឹងមានទំនាក់ទំនងល្អប្រសើរឡើងវិញ ក្រោយការដោះលែងមនុស្ស
ក្រោយការប្រឈមមុខតានតឹងដាក់គ្នា រយៈពេល២ឆ្នាំកន្លងមក ដោយសារតែការចាប់ខ្លួនពលរដ្ឋគ្នាទៅវិញទៅមក ពេលនេះប្រទេសទាំងពីរ អាចនឹងងាកមករកភាពល្អប្រសើរនិងគ្នាជាថ្មីឡើងវិញ ។ រដ្ឋមន្ត្រីការបរទេសកាណាដា បានប្រកាសថា ប្រទេសនេះនឹង«បើកភ្នែកធំៗ»មើលពីការរីកចំរើនក្នុងទំនាក់ទំនងប្រទេសទាំងពីរ ក្រោយរយៈពេល២ថ្ងៃដែលរដ្ឋាភិបាល Ottawa ដោះលែងរាជនីហួវៃ លោកស្រី ម៉េង វ៉ាន់ស៊ូ ។ ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដោះលែងជនជាតិកាណាដាពីរូបផងដែរ។
ក្រោយរយៈពេល៣ឆ្នាំឃុំខ្លួននៅក្នុងផ្ទះ កាលពីថ្ងៃទី ២៤ខែកញ្ញា កាណាដា បានសម្រេចដោះលែងលោកស្រី ម៉េងវ៉ានស៊ូ ឲ្យមានសេរីភាពវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ នៅថ្ងៃទី ២៦ខែកញ្ញា ។ ក្រោយពេលលោកស្រី ម៉េងវ៉ានស៊ូ ចាក់ចេញពីទីក្រុង Vanouver ទៅកាន់ប្រទេសចិនវិ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បាដោះលែង លោក Michael Kovrig និង Michael Spavor ដែលចិនចាប់ខ្លួនកាលពីឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទចារកិច្ច។ សកម្មភាពខាងលើនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង ។
មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌មានCBC នៅនៅថ្ងៃទី ២៦ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកាណាដា លោក Marc Garneau បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកាណាដាកំពុងបន្តវិធីសាស្ត្របួនជ្រុងឆ្ពោះទៅបង្កើតទំនាក់ទំនងជាមួយប្រទេសចិនរួមមាន «រួមគ្នាដើម្បីស្ថិតស្ថេរ»«ការប្រកួតប្រជែង»« កិច្ចសហប្រតិបត្តិការ” និង“ បញ្ហាប្រឈម” ។ លោក Marc Garneau បានបញ្ជាក់ថា កាណាដានឹងប្រកួតប្រជែងជាមួយចិន លើវិស័យពាណិជ្ជកម្ម ប្រឈមមុខដាក់គ្នា ដូចបញ្ហាកោះហុងកុង និងសហប្រតិបត្តិការណ៍លើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។