ក្រសួងការងារ ឱ្យធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ដល់កម្មករ ក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយដោយឱ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ ១៩ ដល់កម្មករនិយោជិតនៅតាមរោងចក សហគស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសកម្មភាពអាជីវកម្ម,ផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និង ទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មីប្រភេទដែលតា (Delu) នៅតាម រោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖
១. ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ ចំនួន សម្រាប់ធ្វើតេស្ករកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០២១។
២. ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។៣, កម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។ ចំពោះកម្មករនិយោជិតណាដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថាបានល្មើសធ្ងន់ចំពោះ វិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជកអាចបញ្ឈប់កម្មករនិយោជិតពីការងារបាន។
៣. ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ “សម្រាប់កម្មករនិយោជិតhttps://t.me/KhmerWorkerChat ក្នុងករណីនិយោជកមិនបានធ្វើ តេស្ដរហ័សរតមេរោគកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត ក្រោយពេលឈប់សម្រាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
៤. កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់និងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេលធ្វើ
ដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ។ ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្ត តាមសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។