កូវីដ១៩! ថៃ ករណីឆ្លងធ្លាក់ក្រោម១ម៉ឺននាក់ លើកដំបូង ជាង២ខែមកនេះ
ថៃ៖ ថៃ មានវិជ្ជមានកូវីដ១៩ប្រចាំថ្ងៃ ក្រោម១ម៉ឺននាក់ ជាលើកដំបូង ចាប់តាំងពីថ្ងៃទី១៧ កក្កដា ២០២១មក ក្នុងនោះ នាព្រឹកថ្ងៃទី២៨ កញ្ញានេះ ថៃបានប្រកាសថា មានវិជ្ជមាន៩៤៨៩នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ នេះបើតាមប្រភពី The Nation។
ក្រសួងសុខាភិបាលថៃ ក៏បានប្រកាសពីការស្លាប់មនុស្សព្រោះកូវីដ១៩ ចំនួន១២៩នាក់ទៀត និងជាសះស្បើយ ១២៨០៥នាក់ទៀត ក្នុងពេលដូចគ្នា។
ថៃ មានអ្នកកើតកូវីដ១៩ សរុបកើនដល់ ១,៥៨១,៤១៥នាក់ហើយ ស្លាប់១៦៤៩៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។