ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមព្រឹត្តិការណ៍អន្តរជាតិ WCIF នៅប្រទេសចិន
កម្ពុជា/ចិន ៖ តបតាមការអញ្ជើញរបស់គណៈកម្មការព្រឹត្តិការណ៍ពិពណ៌អន្តរជាតិ WCIF លើកទី១៧ ក្រោមប្រធានបទ “សករាជថ្មីនៃប្រទេសចិន ,ការអភិវឌ្ឍថ្មីក្នុងប្រទេសចិន” នៃខេត្តស៊ីឈ័ន ប្រទេសចិន ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធីពិពណ៌អន្តរជាតិនេះ ដែលមានសារសំខាន់ណាស់សម្រាប់ស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងជាវេទិការដ៏សំខាន់នៃយុទ្ធសាស្រ្ត “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ “ ដែលកន្លងទៅមានអ្នកចូលរួម ៦០,០០០ នាក់ មកពី ៩១ប្រទេស/តំបន់ ជាមួយនឹងវត្តមានអាជីវករប្រមាណ ៩,០០០នាក់ ផងដែរ ។
ដូចការគ្រោងទុក កម្មវិធីបានប្រព្រឹត្តទៅ ដោយមានការចូលរួមជាកិត្តិយសនៃអភិបាលខេត្តប្រមាណ ៥០០នាក់ ទូទាំងពិភពលោក និងប្រទេសចិន ។ ដោយឡែកក្នុងព្រះរាជាណាចក្រកម្ពុជា មានតែខេត្តព្រះសីហនុមួយទេដែលត្រូវបានគណៈកម្មការ WCIF ផ្តល់កិត្តិយសអញ្ជើញ ឯកឧត្តមអភិបាលខេត្តអោយចូលរួម។ សូមបញ្ជាក់ថាពិពណ៏នេះ ប្រារព្វលើទីតាំងដីទំហំ ២៦ហិកតា និងបែងចែកជាពីរផ្នែក រួមមានការបង្ហាញពីកម្មវិធីទាំងស្រុងនៃព្រឹត្តការណ៏ និងការរួមបញ្ជូលនៃពិពណ៌លើកទី៩ នៃកិច្ចសហប្រតិបត្តិការខេត្តភាគខាងលិចប្រទេសចិនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។