ថៃ ទទួលបាន​វ៉ាក់សាំង Pfizer​ចំនួន ២​លាន​ដូ​ស ជា​លើកដំបូង​!

​ថៃ​៖ វ៉ាក់សាំង​ប្រភេទ Pfizer ចំនួន​២​លាន​ដូ​ស ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២៩ កញ្ញា ២០២១​នេះ​។ វ៉ាក់សាំង​ប្រភេទ​បាន​ទៅដល់​ថៃ​លើកដំបូង ដែលជា​ផ្នែក​មួយ​នៃ​ការបញ្ជាទិញ​៣០​លាន​ដូ​ស របស់​រាជរដ្ឋាភិបាល នេះ​បើតាម​The Nation​។​

​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ Anutin Charnvirakul ដែល​បាន​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ចំណត​អាកាសយានដ្ឋាន​បាន​និយាយថា វ៉ាក់សាំង​ទាំងនេះ គឺ​សម្រាប់​ចាក់​ជូន​ក្រុម​យុវវ័យ​ចាប់ពី​១២ ទៅ ២៨​ឆ្នាំ​។​

​លោក​បន្តថា វ៉ាក់សាំង​ប្រភេទ​នេះ ចំនួន​៦​លាន​ដូ​ស​ទៀត​នឹង​បញ្ជូន​ទៅដល់​ថៃ នៅក្នុង​ខែតុលា ខាងមុខនេះ ហើយ​គ្រោង​ទៅដល់​ឲ្យ​គ្រប់​៣០​លាន​ដូ​ស នៅត្រឹម​ចុងឆ្នាំ​២០២១​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close