អាជ្ញាធរខេត្តព្រះវិហារ បិទខ្ទប់ផ្សារកំពង់ប្រណាក រយៈពេល២សប្តាហ៍!
ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ត្រូវបានបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពដល់ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ និងទប់ស្កាត់មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសាជាថ្មី»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។