មហោស្រពភាពយន្តខ្លីចតុមុខ នឹងបញ្ចប់ការទទួលយកកុនខ្លីចុងខែនេះហើយ
មហោស្រពភាពយន្តខ្លីចតុមុខ បានពន្យារពេលបើកទទួលយកភាពយន្តខ្លីរហូតដល់ថ្ងៃទី៣០
មហោស្រពភាពយន្តខ្លីចតុមុខ បានពន្យារពេលបើកទទួលយកភាពយន្តខ្លីរហូតដល់ថ្ងៃទី៣០ ខែកញ្ញានេះ ក្រោយពេលភាពយន្តបន្តទទួលពាក្យមកជាច្រើនខែ ដែលភាពយន្តទាំងអស់នោះ ត្រូវបានទទួលទាំង ក្នុងស្រុក និងរឿងអន្តរជាតិ ។ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា គោលដៅធំចម្បងរបស់គឺចង់ឃើញមានការប្រកួតប្រជែង ស្នាដៃនិងចាក់ បញ្ចាំងភាពយន្តខ្លីអោយកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលពិសេសនោះ គឺទទួលបានភាពយន្តខ្លីគ្រប់រសជាតិ មានទាំង រឿងបែប រន្ធត់ កំប្លែង វាយតប់ បាញ់ប្រហារ ស្នេហា និងភាពយន្តឯកសារ ជាដើម។
គូររំលឹកដែរថា មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំនេះនឹងបើកនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០១៨ ដោយមាន ការចាក់បញ្ចាំងរយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៧ ២៨ ២៩ ខែដដែល នឹង បិទមហោស្រពភាពយន្តខ្លីចតុមុខ របស់ ខ្លួន នៅថ្ងៃទី៣០ ខែតុលា បន្ទាប់ពីការបញ្ចាំងចប់។ ការចាក់បញ្ចាំងភាពយន្តខ្លី របស់យើងគឺនៅ រោង ភាពយន្តដែលឈានមុខគេនៅក្នុងទីក្រុងភ្នំពេញ គឺរោងភាពយន្ត លេជេន និង រោងភាពយន្ត មេជ័រ ស៊ីណេផ្លិចបាយស្មាត។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា គិតមកទល់ថ្ងៃនេះ យើងបានទទួលភាពយន្តខ្លីដែលផ្ញើមកកាន់មហោស្រពភាពយន្តខ្លីចតុមុខ ចំនួន២១១ រឿងហើយ ដោយក្នុងនោះយើងទទួលបានចំនួន១៧រឿងពីសមិទ្ធិករក្នុងស្រុក។ ភាពយន្តខ្លីដែលយើងទទួល បានច្រើនជាងគេ នោះគឺមកពីសហរដ្ឋអាមេរិច។ ចំណែកឯប្រភេទ ភាពយន្តឯកសារ ដែលទើបបើកទទួល ឆ្នាំនេះ គឺមានរហូតដល់ទៅ ២៩រឿងឯណោះ។ អំឡុងពេល លើកពេលនៃការទទួលភាពយន្តខ្លី របស់ មហោស្រពភាពយន្តខ្លីចតុមុខយើងនេះពួក យើងកំពុងតែសម្រិតសម្រាំងជ្រើសរើសភាពយន្តខ្លីដែលល្អៗ ក្នុងជុំទី១ ហើយបន្ទាប់មកទៀតគឺយើងនឹងរើសរកជ័យលាភីចុងក្រោយនៅដើមខែតុលា។
ឆ្នាំនេះពានរង្វាន់ដែលយើងសម្រិតសម្រាំងមាន៖
1- ជ័យលាភីរឿងខ្លីប្រចាំឆ្នាំរបស់សមិទ្ធិករកម្ពុជា ដែលមានទឹកប្រាក់៧០០ដុល្លារសហរដ្ឋអាមេរិច
2- ជ័យលាភី អ្នកដឹកនាំរឿងឆ្នើម
3- ជ័យលាភី អ្នកកាត់តឆ្នើម
4- ជ័យលាភី អ្នកថតភាពយន្តឆ្នើម
5- ជ័យលាភី សាច់រឿងល្អបំផុត
6- ជ័យលាភីសំរាប់រឿងបរទេសដែលពេញនិយមពីទស្សនិកជន។
ដើម្បីដាក់ពាក្យភាពយន្ត ខ្លី របស់អ្នក មកកាន់មហោស្រពភាពយន្តខ្លីចតុមុខតាមវិធីខាងក្រោម៖
1- ផ្ញើមកតាមគេហទំព័រ www.filmfreeway.com/csff ;
2- ឬយកមកផ្ទាល់តាមអាសយដ្ឋាន ផ្ទះលេខ ១៣៨ ភូមិ បន្លាស្អិត ឃុំ ក្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញ ឬ តាមរយៈទូរស័ព្ទលេខ 070/098 559 353 ។
ព័ត៌មានបន្ថែមសូមចូលគេហទំព័រ៖
https://www.facebook.com/CSFF.co/
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។