ចំនួនអ្នកឆ្លងកូវីដនៅប្រទេសថៃ មានជាង១ម៉ឺននាក់ រាល់ថ្ងៃ!
ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃ នាព្រឹកថ្ងៃទី៣០ កញ្ញា ២០២១នេះ បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ ក្នុងប្រទេសនេះ ជាង១ម៉ឺននាក់ទៀត អំឡុងពេល២៤ម៉ោងចុងក្រោយមកនេះ ប៉ុន្តែក៏មានអ្នកជាសះស្បើយជាង១ម៉ឺននាក់ទៀតដែរ។
ក្រសួងថា ឆ្លងថ្មីៗ ចំនួន១១៦៤៦នាក់ ខណៈ ជាសះស្បើយ ១០៨៨៧នាក់ រីឯអ្នកស្លាប់ថ្មី ចំនួន១០៧នាក់។ ជាការកត់សម្គាល់ នៅតែបន្តមានឆ្លងក្នុងពន្ធនាគារ ១០២នាក់ទៀតដែរ។
ថៃមានឆ្លងកូវីដ១៩ សរុប កើនដល់ ១,៦០៣,៤៧៥នាក់ ស្លាប់កើនដល់ ១៦៧២៧នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។