អភិបាលខេត្តសៀមរាប៖ យើងត្រូវតែចេះ “រៀនរស់តាមបែបគន្លងថ្មី”
ខេត្តសៀមរាប៖ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា យើងត្រូវតែចេះ ” រៀនរស់តាមបែបគន្លងថ្មី ” ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាត បានចំពោះទីតាំងទាំងអស់ ក្នុងខេត្តសៀមរាប ដូចជា៖ វត្តអារាម, ផ្សាររដ្ឋ-ឯកជន តូចធំ, រមណីយដ្ឋាន, ភោជនីយដ្ឋាន, សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ ក្នុងប្រាសាទ និងក្រៅប្រាសាទ, សាលារៀនរដ្ឋ-ឯកជន និងទីប្រជុំជនមួយចំនួន ។ល។ ជំរុញឲ្យមានការប្រើប្រាស់ សេវាដឹកជញ្ជូនឲ្យបានច្រើនបំផុត ដូចជា រ៉ឺម៉កកង់៣ និងក្រុមហ៊ុនដឹកជញ្ជូនផងដែរ ជៀសការប៉ះពាល់ផ្ទាល់។
ឯកឧត្តម នៅតែសង្ឃឹម និងជឿជាក់ថាយើងអាចធ្វើបាន ខ្ញុំធ្វើតែម្នាក់ឯង មិនបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេដែលសម្រេច លើវាសនារបស់ខេត្តយើង ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។