នគរបាលខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី ៥នាក់!
ខេត្តតាកែវ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងនគរបាលខេត្តតាកែវ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យខាងលើ ឈ្មោះ ផល ផា ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ ឆេង ស្រីម៉ី ភេទស្រី អាយុ២៣ឆ្នាំ, ឈ្មោះ សយ ប៊ុនស្រ៊ី ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ ខន ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ រិន គឹមរ៉ុង ភេទស្រី អាយុ២៣ឆ្នាំ។ ចំពោះវត្ថុតាង ដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច ម៉ូតូ២គ្រឿង និងទូរស័ព្ទ៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។