សមត្ថកិច្ច ចុះបង្ក្រាប​ប្រជាពលរដ្ឋ ១១​នាក់ ឆ្លងដែន​ទៅ​ទឹកដី​ថៃ ដោយ​ខុសច្បាប់ នៅ​ស្រុក​សំពៅ​លូន​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នគរបាល​ខេត្តបាត់ដំបង បានធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ បម្រុង​ឆ្លង ដែន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ខុសច្បាប់ នៅ​ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ បានឱ្យដឹងថា ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ ទាំង​១១​នាក់​នេះ ត្រូវបាន​មេខ្យល់​ទាក់ទង​នាំ​ឆ្លងដែន​ចូលទៅ​កាន់​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ដោយ​ក្នុងនោះ​មេខ្យល់​ទាមទារ​តម្លៃ​ឈ្នួល​ក្នុង​ម្នាក់ៗ​តម្លៃ​ពី ៥,០០០​បាត​ទៅ ៦,៥០០​បាត ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​បង្ក្រាប​ទប់ស្កាត់​បាន​ទាន់ពេលវេលា​។

​ករណីនេះ សមត្ថកិច្ច មិនមាន​មុខសញ្ញា​ជា​មេខ្យល់ ត្រូវបាន​ឃាត់ខ្លួន តែ​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ចំពោះ​ប្រជា​ពលករ​ទាំង​១១​នាក់​នេះ ដើម្បី​ស្វែងរក​សាវតា​ជាតិ​របស់​មេខ្យល់​ដើម្បី​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close