គណ:បញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាបល្បែងស៊ីសងតាម Internet
ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំរោច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩:៣០នាទីព្រឹក។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ លោក អ៊ឹម ភា ប្រធានការិយាល័យវប្បធម៌ខណ្ឌ សហការជាមួយសង្កាត់ជ័យជំនៈ និង ប៉ុស្តិ៍ជ័យជំនៈ បានចុះត្រួតពិនិត្យទីតាំងអ៉ីនធើណេត២៤ម៉ោងយីហោ VVIP-NER ដែលមានទីតាំងនៅផ្ទះលេខ១០៩E0 ផ្លូវលេ១៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ម្ចាស់ទីតាំងឈ្មោះ ស៊ីន ស្រីម៉ុច ភេទស្រី អាយុ២៧ឆ្នាំ។
ក្រោយពីចុះត្រួតពិនិត្យរួចមកឃើញថាទីតាំងមានកុំព្យូទ័រចំនួន១៥ទូ ជាប្រភេទទូដែលមានវេបផ្សាយល្បែងស៊ីសង(AA2888) គណៈកម្មការបានបិទអាជីវកម្មខាងលើបណ្តោះអាសន្ន រង់ចាំម្ចាស់ទីតាំងអនុវត្តតាមកាណែនាំទើបអោយបើកដំណើរការឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។