ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការកម្មវិធីបណ្ណាល័យឌីជីថល D-Library App
ក្រសួងប្រៃសណីយ៍បានអភិវឌ្ឍន៍កម្មវិធីបណ្ណាល័យឌីជីថល ជំនាន់ទី១ រួចរាល់ហើយ និងដាក់ឲ្យដំណើរការ ដោយសាធារណជនអាចចូលទៅអានសៀវភៅ និងធ្វើការស្រាវជ្រាវដោយឥតគិតថ្លៃ។
កម្មវិធី D-Libraray App ជំនាន់ទី១ មានឯកសារសំខាន់ៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្ម និង សន្ទស្សន៍អន្តរជាតិ ។ល។
សាធារណជនអាចទាញយកដោយចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS និង Play Store សម្រាប់ Android ហើយស្វែងរកពាក្យ D-Library ជាការស្រេច។
ក្រសួងប្រៃសណីយ៍អំពាវនាវដល់ស្ថាប័ននានា និង ដៃគូរអភិវឌ្ឈចូលរួមផ្តល់ឯកសារសម្រាប់បញ្ចូលក្នុងកម្មវិធីបណ្ណាល័យឌីជីថលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។