ចុងសប្តាហ៍ទី១ ខែតុលានេះ! កម្ពុជា ភ្ញៀវទេសចរផ្ទៃក្នុង មានជាង១១ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ២៥,៩៣៤ នាក់
* ខេត្តកំពត៖ ២៤,៧៣២ នាក់
* ខេត្តព្រះសីហនុ៖ ១៥,១៧២ នាក់
* ខេត្តកែប៖ ៩,២៦៦ នាក់
* ខេត្តបាត់ដំបង៖ ៦,៧៥២ នាក់
* ខេត្តកណ្តាល៖ ៤,៦១៦ នាក់
* ខេត្តពោធិ៍សាត់៖ ៤,៥៧៩ នាក់
* ខេត្តមណ្ឌលគិរី៖ ៤,២៤៩ នាក់។
តួលេខនេះបន្តកើនឡើងប្រមាណ ១៤.៤៦,% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត បានបើកទទួលភ្ញៀវទេសចរ លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ
រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ បានបង្កើនសហការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។