ក្រសួង​ការងារ ណែនាំ​៣​ចំណុច​បន្ថែម ចំពោះ​ការធ្វើ​តេស្តរ​ហ័សរ​កមេ​រោគ​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​

​ភ្នំពេញ​៖ ដើម្បី​ចូលរួមចំណែក​ប្រយុទ្ធ និង​ទប់ស្កាត់​ការរីក​រាលដាល​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ក៏ដូចជា​ការរៀន​រស់​នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី (New Normal) និង​ការត្រៀម​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ ក្រសួង​ការងារ បាន​ណែនាំ​បន្ថែម​៣​ចំណុច ចំពោះ​ការធ្វើ​តេស្តរ​ហ័សរ​កមេ​រោគ​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​នៅតាម​រោងចក្រ សហគ្រាស​។​

​តាម​សេចក្តីណែនាំ បញ្ជាក់ថា ការណែនាំ​នេះ​មាន​ដូចតទៅ​៖
១៖ ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រៀម​ឧបករណ៍​ធ្វើ​តែ​ស្ត​រហ័ស​រក​មេរោគ កូដ​-១៩ សម្រាប់ធ្វើ​តែ​ស្ត​រក​មេរោគ​កូដ​-១៩ ដល់​កម្មករនិយោជិត​របស់ខ្លួន ក្រោយពេល​ឈប់សម្រាក​ក្នុង ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២១​។​

២៖ ការធ្វើ​តែ​ស្ត​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ នេះ គឺ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិន​មានការ​ផាក ពិន័យ​ទៅលើ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ឡើយ​។​

៣៖ កម្មករនិយោជិត​ដែល​បាន​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង ៣​កុំ​»​ជាពិសេស​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់​នឹង​សាប៊ូ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ក្នុងពេល ធ្វើដំណើរ​ដោយ​រថយន្ត​រួម និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​អាល់កុល​ដែល​លាងដៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close