រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ពលរ​ដ្ឋ កុំ​បញ្ចេញ​សំរាម ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​ភ្ជុំបិណ្ឌ​នេះ​!

​ភ្នំពេញ​៖ តាម​សេចក្ដីជូនដំណឹង ស្ដីពី​ការ​ទុកដាក់​សំរាម​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម សំណល់​រឹង មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ នៅក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ​។​

​ជាមួយគ្នានេះ សូម​រក្សា​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន ជា​បណ្ដោះអាសន្ន រហូតដល់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២១​។​

​សូម​អាន​លំអិត​នូវ​ការជូនដំណឹង ខាងក្រោម​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close