ក្រុម​អភិរក្ស ជោគជ័យ​ក្នុងការ​ការពារ​សំបុក​សត្វ​ត្រ​យ៉ង​យក្ស ២​សំបុក ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

​កូន​សត្វ​ត្រ​យ៉ង​យក្ស ឬ​ឪ​លើក (Thaumatibis gigantea) ចំនួន​២​ក្បាល ត្រូវបាន​រាយការណ៍​ថា​បាន​ហើរ​ចេញពី​សំបុក​ចំនួន​ពីរ​ផ្សេងគ្នា ក្នុង​ចុងខែ​សីហា និង​ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​សហគមន៍​តំបន់ការពារធម្មជាតិ ក្រោម​ការគាំទ្រ​ពី​គម្រោង​CAMPAS សម្រេចបាន​ក្នុងការ​ការពារ​សំបុក​ពង​កូន​របស់​សត្វ​ស្លាប​ក្នុង​រដូវ​កាល​បន្ត​ពូជ និង​ពង​កូន​ចាប់ពី​ខែមិថុនា និង​កញ្ញា​។​

​សូម​ជម្រាប​ផងដែរ​ថា សត្វ​ត្រ​យ៉ង​យក្ស ឬ​ឪ​លើក ត្រូវបាន​ចាត់ទុកជា​ប្រភេទ​បក្សី​និ​មិ​ត្តិ​រូ​ម​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៥​។ សត្វ​ស្លាប​ប្រភេទ​នេះ កំពុង​រងគ្រោះ និង​មានតម្លៃ​ជា​សកល​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ហើយ​សត្វ​ស្លាប​ពេញវ័យ​ចំនួន​តិចជាង​២០០ ក្បាល​ប៉ុណ្ណោះ កំពុង​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close