ថៃ បន្ត​មាន​មនុស្ស​ស្លាប់​ជាង ១០០​នាក់ ដោយសារ​កូ​វីដ​

​ថៃ​៖ ប្រទេស​ថៃ​បន្ត​មាន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ ព្រោះ​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស ក្រោម​១០០​នាក់​។ ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​៤ តុលា ២០២១​នេះ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​ពី​ការស្លាប់​មនុស្ស ៩៧​នាក់​ទៀត ខណៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ សុទ្ធតែ​ក្រោម​១០០​នាក់​នោះ​។​

​ព្រឹក​នេះដែរ ថៃ​ក៏បាន​ប្រកាសថា ឆ្លង​ថ្មី ៩៩៣០​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុង​ក្រោយមក​នេះដែរ​។​

​គួរ​បញ្ជាក់ថា មនុស្ស​ស្លាប់​ដោយសារ​កូ​វីដ​១៩ ក្នុងប្រទេស​ថៃ​បាន​កើន​ដល់ ១៧១១១​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​សរុប​កើន​ដល់ ១,៦៤៧,៣៦២​នាក់​ហើយ ជាសះស្បើយ​វិញ ១,៥២០,៥០៣​នាក់ ចាប់តាំងពី​កើតមាន​កូ​វីដ​១៩​ដំបូង​ក្នុងប្រទេស​នេះ កាលពីដើមឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close