សមត្ថកិច្ច​ចាប់ខ្លួន​ពលករ​ខ្មែរ ១៦​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​!

​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន ប៉ុស្តិ៍​អាង​សិលា​ខ្មែរ សហការ​ជាមួយ​កម្លាំងយោធា បានធ្វើការ​ទប់ស្កាត់​ព​លករ​ខ្មែរ​បាន​ចំនួន ១៦​នាក់ ខណៈដែល​បម្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​។​

​ពលករ​ទាំង​១៦​នាក់ (​ស្រី​ចំនួន​៥​នាក់​) ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ព្រំ​ទល់​ភូមិ​សិលា​ខ្មែរ និង​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​សួរនាំ​ពួកគេ​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ពិនិត្យ​សុខភាព​នៅ​ច្រក​អូរ​បី​ជាន់ និង​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close